ឯកឧត្តម គិត ទ្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាត់ទាត់សប្បុរសធម៌ កៀរគរថវិកាជួយដល់មណ្ឌលកុមារកំព្រា SOS

ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាល់ទាត់សប្បុរសធម៌ របស់ស្នងការនគរបាលខេត្តរតនគិរី ដើម្បីកៀរគរថវិកាជួយដល់មណ្ឌលកុមារកំព្រា SOS ក្រោមប្រធានបទ «ផ្តល់ក្តីស្រលាញ់ជាមួយកីឡាទាំងអស់គ្នា» នៅកីឡដ្ឋាន បុរីកម្មករ៤ ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានឧបត្ថម្ភជាថវិកានិងសម្ភារៈសិក្សាមួយចំនួនចែកដល់ក្មេងៗមណ្ឌលកុមារកំព្រា SOS និងបានរៀបចំអាហារសាមគ្គី មួយពេលប្រកបដោយបរិយាកាសរីករាយ និងមានភាពស្និតស្នាល ផងដែរ៕