
ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ប្រចាំត្រីមាសទី 1
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការថែរក្សារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំខែកុម្ភៈ និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅបន្តសម្រាប់ខែមិនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព និងមានការចូលរួមពី លោកលោកស្រី ស្នងការរង នាយការិយាល័យ អធិការក្រុងស្រុក និងមេបញ្ជាការរងវីរៈសេនាតូចការពារព្រំដែន នាយប៉ុស្តិ៍នគរបាលទាំង 50 ឃុំ/សង្កាត់ ។
ចំពោះកិច្ចប្រជុំបានវាយតម្លៃខ្ពស់លេីលទ្ធផលកិច្ចប្រតិបត្តិការ កាលពីខែកន្លងទៅប្រកបដោយលទ្ធផលល្អប្រសើរ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត : បានមានប្រសាសន៍ដឹកនាំដល់កងកម្លាំងនគរបាលគ្រប់ជំនាញ មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តរពង្រឹងលើការងារសំខាន់ៗចំពោះមុខរបស់ខ្លួន និងបានផ្តោតឱ្យជំរុញបន្ថែមចំពោះការវិវត្តន៍យ៉ាងឆាប់រហ័សនូវស្ថានភាពការងារដូចជា៖ ពង្រឹងលើការងារអន្តោរប្រវេសន៍ ការងារប្រឆាំងការជួញដូរមនុស្សជាដើម។ល។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការបានរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តគោរពវិន័យ សីលធម៌ និងគ្រងឯកសណ្ឋានអោយបានត្រឹមត្រូវក្នុងពេលបំពេញការងារ ដើម្បីធានាបានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕