គោយន្តដឹកដំឡូងមីមួយគ្រឿងត្រូវបានក្រឡាប់ទាំងព្រឹក នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី

ខេត្តរតនគិរី÷នៅព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទី មានករណីគោយន្តដឹកដំឡូងមីមួយគ្រឿងត្រូវបានក្រឡាប់លើស្ពានឈើមួយខ្សែ ដែលមានទីតាំងស្ថិតនៅ ភូមិអុិន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា : មូលហេតុដែលធ្វើអោយក្រឡាប់រថយន្តដឹកដំឡូង គឺ បណ្ដាលមកពីស្ពានឈើបាក់ មានការទ្រុឌទ្រោម ស្របនឹងគោយន្តដឹកដំឡូងមីធ្ងន់ផងនោះក៏បាក់ស្រុតតែម្ដង។

អ្នកភូមិដែលប្រាស្រ័យប្រើប្រាស់ស្ពានមួយខ្សែនេះរួមមាន ភូមិអុិន ភូមិតាឡាវ ភូមិមួយកាក់ និងភូមិតាណង ស្រុកអណ្ដូងមាស បានសំណូមពរដល់ក្រុមហ៊ុនហងអាញ និងអ្នកពាក់ព័ន្ធ មេត្តាជួយចុះត្រួតពិនិត្យ ទៅលើស្ពានណាដែលចាស់ៗ និងមានទ្រុឌទ្រោម ជួយសាងសង់ជួសជុលឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលនៅក្នុងការដឹកកសិផលចេញចូល ។ ព្រោះរដូវកាលនេះ ជារដូវបងប្អូនប្រជាពលរដ្ឋ ប្រមូលផល ដឹកកសិផលដំឡូងមី និងស្វាយចន្ទី និង ស្រូវជាដើម ដើម្បីនាំទៅលក់លើទីផ្សារ ។