គ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការ២១០គ្រួសារ បន្ថែមទៀតទទួលបានអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាល

រតនគិរី÷ បន្ទាប់ពីបាន អញ្ជើញអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាភិបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការ២១០គ្រួសារ នៅស្រុវើនសៃកាលពីពេលកន្លងទៅថ្មីៗ រួចមក ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នាង សំអាត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេ បញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះបាននាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការ២១០គ្រួសារ បន្ថែមទៀតនៅឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី ។

អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តរតនគិរីដែលឯកឧត្តម អភិបាលខេត្ត និងលោកជំទាវនាំយកមកចែកជូនប្រជាពលរដ្ឋ ទាំង២១០គ្រួសារ ក្នុងឃុំសេដាស្រុកលំផាត់នាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ០១បេ មីជាតិ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ភួយ១ និងមុង១។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ញ៉ែមសំអឿន បានលើកឡើងថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ទើបក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តរតនគិរីជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយ លើជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត ។ ជាមួយគ្នានោះ ឯកឧត្តម ញ៉ែម សំអឿន បន្តថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេដោយមិនប្រកាន់និន្នាការ នយោបាយអ្វីឡើយ៕