ចាប់គ្រឿងញៀនជិត១០០គីឡូក្រាមនៅច្រកទ្វារអន្ដរជាតិខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ប៉ូលីសខេត្តស្ទឹងត្រែង បានឃាត់រថយន្ដ ជនជាតិឡាវមួយគ្រឿង រកឃើញគ្រឿងញៀន ជិត១០០គីឡូក្រាម ខណ:ពេលរថយន្ដនោះ បានបើតពីប្រទេសឡាវ មកដល់ប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ ច្រកទ្វារអន្ដរជាតិត្រពាំគ្រៀល ។


មន្ត្រីប៉ូលីសខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា:កាលពីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤នេះ មានរថយន្ដម៉ាក FORTUNER ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ1115 ប្រទេសឡាវ បើកបរដោយជនជាតិឡាវម្នាក់ ឈ្មោះ វ៉ូ យ៉េង(VUE YENG)ភេទប្រុស ប្រើលិខិតឆ្លងដែនលេខ p1859439
ប៉ូលីសព្រំដែនបានត្រួតពិនិត្យនិងបានរកឃើញ គ្រឿងញៀនទម្ងន់ដល់
ទៅ៩៣គីឡូក្រាមនៅក្នុងរថយន្ថនោះ ហើយបានធ្វើកាឃាត់ខ្លួនអ្នកបើកបរនិងរថយន្ដនោះ ដោយបានដកហូតគ្រឿងញៀន៩៣គីឡូក្រាម ទូរស័ព្ទដៃ៣គ្រឿង រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់កាបន្ដ ។


លោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា: គ្រឿងញៀនដែលរឹបអូសបាននោះ ជាប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូក្រាម និង០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១,០៣៤,៤១៣គ្រាប់។
លោកស្នងការរងបានបញ្ជាក់ថា:វត្ថុតាង ដែលបានដកហូតបានដូចខាងលើពេលនេះកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕