ជីកត្បូងដីបាក់សង្កត់ ត្រូវបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់

ខេត្តរតនគិរី ស្រុកបរកែវ:កាលពីថ្ងៃទី 20 ខែតុលាឆ្នាំ 2024 វេលាម៉ោង 12:00 ថ្ងៃត្រង់ មានករណីបាក់ដីសង្កត់ ត្រូវចំបុរស វ័យចំណាស់ម្នាក់ឈ្មោះ សល់ ស្វាន់ អាយុ 50 ឆ្នាំជនជាតិច្រាយ មានទីលំនៅបច្ចុប្បន្ន ភូមិកាចក់ ឃុំកក់ ស្រុកបកែវ ខេត្តរតនគីរី ត្រង់ចំណុច អូយ៉ាវ ។

តាមការរៀបរាប់ របស់ជនរងគ្រោះខាងលើបានឲ្យដឹងថា: កាលពីថ្ងៃទី 20 ខែតុលាឆ្នាំ 2024 ខ្លួន និងភរិយា រួមទាំងកូនស្រីម្នាក់ផងនោះ បាននាំគ្នាទៅជីករុករក រ៉ែត្បូងធម្មជាតិ នៅចំណុចអូយ៉ាវ រហូតដល់ម៉ោង 12 ថ្ងៃត្រង់ ក៏មានករណីបាក់ដី ទាំងផ្ទាំង សង្កត់មកលើរូបលោក ប៉ុន្តែជាសំណាងល្អ លោកបានដឹងខ្លួនជាមុន ក៏ស្ទុះលោតចេញ ប៉ុន្តែជាអកុសល ដីបានបាក់សង្កត់ ជាប់រូបលោក ត្រឹមកករ ពេលនោះលោកបានសន្លប់លែងដឹងខ្លួនអ្វីទាំងអស់ ។
លោកបានបន្តទៀតថា: សំណាងណាស់ដែលមានបងប្អូន ជៀជ័រ កៅស៊ូ នៅជិតក្បែរនោះ ក៏បានដឹកលោកតាមម៉ូតូ យកមុខផ្ទះវិញ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ក្រុមគ្រួសារ ក៏បានដឹកលោកមកកាន់មន្ទីរពេទ្យបង្អែកស្រុក បកែវភ្លាមៗតែម្ដង។

តាមការរៀបរាប់របស់លោកសល់ ស្វាន់ បានអោយដឹងទៀតថា: លោកមានភរិយា ព្រមទាំងមានកូនប្រុសស្រីចំនួន 7 នាក់ ក្នុងនោះកូនស្រីចំនួន 5នាក់ និងកូនប្រុសមានចំនួន 2នាក់ ។ ដោយសារជីវភាពទីទល់ក្ររូបលោក និងភរិយាព្រមទាំងកូនត្រូវបង្ខំចិត្តទៅជីក រុករករ៉ែត្បូងធម្មជាតិ ទោះបីជា ផ្សង និងគ្រោះថ្នាក់យ៉ាងណាក្តី ក៏នៅតែយកជីវិតទៅ ប្រថុយ ប្រថាន ដែរ ។

ជារៀងរាល់ពេល ដែលលោក ជីកលុង កកាយរហូតទៅដល់ជម្រៅ 5 ទៅ 6 ម៉ែត្រ គ្រប់ពេលដែលលោក រកបានត្បូង តែងតែយកទៅលក់ ឲ្យកុងសែ 2នាក់ ម្នាក់ឈ្មោះចយ ហ្នឹងម្នាក់ទៀតឈ្មោះ ដាំ ប៉ុន្តែដល់ពេលដែលលោកជួបគ្រោះថ្នាក់រហូតទៅដល់ស្ទើ បាត់បង់ ជីវិត ទៅហើយនោះ កុងសែ ទាំង 2នាក់នេះ មិនបានមកអើត មើលសួ សុខទុក្ខ អីបន្តិចសោះ។
បច្ចុប្បន្នអាការៈរបស់លោកនៅតែមានការឈឺចុកចាប់នៅត្រង់ចំណុចដើមទ្រូង និងកណ្ដៀតក្អម យ៉ាងធ្ងន់ធ្ងរមិនបាត់ទាល់តែសោះ ។

គួររំលឹកផងដែរថា: កាលពីឆ្នាំមុនៗ ក៏មានករណី បាក់ដីសង្កត់មនុស្ស ធ្វើឱ្យស្លាប់ បាត់បង់ជីវិត មិនតិច នោះទេ ដោយសារតែ ក្រុមដង្ខៅ កុងសែ ធ្វើនយោបាយ គៀងគរ ប្រជាពលរដ្ឋ បងប្អូន ជនជាតិដើមភាគតិច ទីទាល់ក្រ ដូចជាជូនកម្រៃឲ្យទៅពួកគាត់ ក្នុងម្នាក់ចំនួន 2 ម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់ ឱ្យទៅជីកលុងកកាយ ចូលក្នុងរណ្ដៅដី ដែលមានជម្រៅ មិនក្រោម 10 ម៉ែត្រ យ៉ាងអាណាធិបតេយ្យ ដូចជាគ្មានច្បាប់ទម្លាប់អ្វីទាល់តែសោះ។

លោកក៏បានសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជនទូទៅ មេត្តាជួយឧបត្ថម្ភ ជាថវិការបន្តិចបន្តួចដល់រូបលោកដើម្បីបានទៅថតពិនិត្យមើលអាការៈ ជំងឺខាងក្នុង ឲ្យដឹង ពិតប្រាកដ ដោយក្តីអនុគ្រោះផង។
ដោយឡែកសមត្ថកិច្ច អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ស្ដីពី:ការគ្រប់គ្រងទ្រព្យសម្បត្តិជាតិ រ៉ែធម្មជាតិ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងថា: ក្នុងករណី ហេតុការណ៍ទាំងអស់ ខាងលើរូបលោកពុំបានដឹងនោះទេ។