សែនអនិច្ចា ដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅស្រុកយួនប៉ុន្តែជាអកុសលអីត្រូវដួលម៉ូតូឈើសង្កត់ពីលើស្លាប់យ៉ាងអាណោចអាធម….

ខេត្តរតនគិរី:កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០ និង ០០នាទីព្រឹក មានករណី ដឹកជញ្ជូនផលអនុផលព្រៃឈើ ខុសច្បាប់ ដោយម៉ូតូកែឆ្នៃ មួយក្រុមមានគ្នាចំនួន៣នាក់ ក្នុងគោលបំណងយកទៅលក់អោយឈ្មួញជនជាតិយួនដូចសព្វមួយដង ប៉ុន្តែជាអកុសលអីបានដួលម៉ូតូដឹកឈើនោះដោយខ្លួនឯង ហើយត្រូវបានម៉ូតូ និងឈើសង្កត់ចំពីលើ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ង ហើយក៍បានស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។


នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ សាច់ញាតិជនរងគ្រោះ(ស្លាប់) បានរៀបរាប់ប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងទាំងអួលដើមករថា: កាលពីវេលាខាងលើ ប្អូនប្រុសរបស់ខ្លួន ឈ្មោះ សល់ លីង អាយុ២៧ឆ្នាំ ជនជាតិច្រាយ បច្ចុប្បន្ន រស់នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងគ្នីគ្នាគាត់ចំនួនពីរនាក់ផ្សេងទៀត បានដឹកជញ្ជូនឈើ យកទៅលក់នៅឯស្រុកយួន ដោយឆ្លងកាត់ប៉ុស្តិ៍ច្រករបៀង ភូមិឡុំ លេខ ៦០៣ ខ្សែក្រវ៉ាត់ព្រុំដែនកម្ពុជា វៀតណាម ស្ថិតនៅ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានមេប៉ុស្តិ៍ ឈ្មោះអុឹមគឹមតារ៉ា
ប៉ុន្តែដោយសារស្ថានភាពផ្លូវលំបាកពេក ដល់ចំណុចផ្លូវ សំយ៉ុងចុះជ្រោះ ហើយម៉ូតូ ក៍គ្មានប្រាំងទៀត ក៍ដួលដោយខ្លួនឯង ធ្លាក់ទៅមុខ ស្របជាមួយគ្នា ម៉ូតូ និងឈើ នៅលើម៉ូតូ ក៍ដួលសង្កត់ចំពីលើតាមក្រោយ ធ្វើអោយរងរបួស បាក់ ជើង ទាំងសងខាងខ្ទិច និងឈើសង្កត់ពីលើត្រូវចំដើមទ្រូង ធ្វើអោយរងបួសធ្ងន់ ពេលនោះក្រុមដឹកជញ្ជូនឈើជាមួយគ្នា ក៍បានលើកជនរងគ្រោះដាក់តាមម៉ូតូដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកបរកែវ ប៉ុន្តែដោយសារ ស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ក៍ខាងមន្ទីរពេទ្យបង្អែកស្រុក បញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីវិញ ប៉ុន្តែជាអកុសល្យ ជនរងគ្រោះខាងលើ ក៍បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធម ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ប្រហែល ១ម៉ោង។

គួររំលឹកផងដែថា: ប៉ុស្តិ៍ច្រករបៀងលេខ៦០៣ ហៅប៉ុស្តិ៍ភូមិឡុំ មួយនេះ គឺជាប៉ូលសេដ្ឋកិច្ចដ៏សម្បើម សម្រាប់ខេត្តភូមិភាគឥសាន្ត បើយើងធ្វើដំណើរ ទៅកាន់ទីប្រជុំជនក្នងភូមិឡុំ ជារឿយៗមិនថាពេលណានោះទេ យប់ ថ្ងៃ ខែប្រាំង ឬវស្សា យើងប្រាកដជាឃើញការដឹកជញ្ជូនឈើ ដោយម៉ូតូកែឆ្នៃ លឺសម្លេង លាន់រំពងភូមិ យ៉ាងអាណាធិបតេយ្យ ចេញដំណើដូចស្រម៉ោច ឬសត្វកណ្តៀ ឆ្ពោះទៅច្រករបៀងលេខ៦០៣ ភូមិឡុំ ទៅតាមស្ថានភាព និងពេលវេលា ។

ជាក់ស្តែងពេលខ្លះ ពួកគេនាំគ្នាដឹកជញ្ជូនឈើប្រភេទនេះ ជូនពេលខ្លះពួកគេដឹកជញ្ជូនឈើប្រភេទនោះ អាស្រ័យទៅតាម ទី១ ទីផ្សា ដែលក្រុមឈ្មួញជនជាតិយួនកម្មង់ ទី២ ស្ថានការណ៍ និងស្ថានភាពជាក់ស្តែង បើខាងច្រករបៀងលេខ៦០៣ ហៅប៉ុស្តិ៍ ភូមិឡំុ ដែលមានលោក អុឺម គឹមតារ៉ា ជាមេប៉ុស្តិ៍ ដោយមាននាយរងប៉ុស្តិ៍ ម្នាក់ទៀត ជាអ្នកធ្វើសេដ្ឋកិច្ចជំនួស បើខាងប៉ុស្តិ៍ បើកភ្លើង ខៀវ អោយចេញឈើ ប្រភេទណា គឺត្រូវតែចេញឈើប្រភេទនោះ រួមមាន : ឈើប្រភេទឈើគីឡូ ប្រភេទឈើគីបឈើប្រភេទ ឈើអុស ជាដើម ។

សកម្មភាពខាងលើ បានឆ្លុះបញ្ចាំង ឲ្យឃើញថា នរណាបានទៅកាន់ធ្វើជាមេប៉ុស្តិ៍លេខ 603 ភូមិឡំុហើយប្រាកដណាស់ ពិតជាគ្រប់ទឹកជាក់ជាមិនខានឡើយ ដូចជាលោក អុឹម គឹមតារ៉ា ម្នាក់នេះជាដើម។