រតនគិរី÷ប្រជាពលរដ្ឋស្រុកវើនសៃ១៥នាក់ ពុលអាហារក្រុមគ្រូពេទ្យដាក់ការការសង្ស័យថា អាចបណ្តាល មកពីហូប ភ្លាសាច់គោឆៅ

ករណីប្រជាពុលរដ្ឋពុលអាហារខាងលើ កើតឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទីថ្ងៃយប់ស្ថិតនៅភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

យោងតាមរបាយការណ៍បឋម របស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានអោយដឹងថា ថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២៤ វេលលាម៉ោង ១៣:០០ថ្ងៃត្រង់ ពួកគាត់(ជនរងគ្រោះ)បានកំដរបុណ្យសព អ្នកភូមិខាងលើ ដោយធ្វើសាច់គោ (ភ្លាឆៅសាច់គោ) ដើម្បីបរិភោគ។ លុះដល់ម៉ោងប្រហែល ១៦:០០រសៀល ពួកគាត់មានអាការៈមិនស្រួលខ្លួន ដោយមានរោគសញ្ញាដូចជា រាក ក្អូត និងឈឺក្បាល រួចក៏ចូលមកសម្រាកនៅ មណ្ឌល
សុខភាពភ្នំកុកចំនួន ០៥នាក់ មណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់ និងនៅក្នុងភូមិ ០៥នាក់។

តាមរយៈការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដឹកនាំដោយលោកប្រធានមន្ទីរសុខាភិបាល សហការជាមួយ និងអាជ្ញាធរមូលដ្ឋានបានចុះទៅទីតាំងកើតហេតុទាំងយប់នៅពេលទទួលបានការរាយការណ៍ភ្លាម ដើម្បីរកមូលហេតុ និងជួបសម្ភាសជាមួយអ្នកជំងឺ។ ក្រុមការងារបានប្រមូលសំណាកម្ហូបអាហារដែលនៅសេះសល់ពីការបរិភោគរបស់ អ្នកជំងឺករណីនៅសល់ ដើម្បីមកតេស្ត វិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងក្រុមការងារអង្កេតបានដាក់ការការសង្ស័យលើការពុលរបស់អ្នកជំងឺអាចបណ្តាល មកពីម្ហូបអាហារ(ភ្លាសាច់គោឆៅ) ក្នុងកម្មវិធីខាងលើ ។ ទោះបីជាណា ក្រុមការងារនៅតែបន្តការអង្កេតតាមដាន មូលហេតុជាបន្តទៀត។

បច្ចុប្បន្ន អ្នកជំងឺបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំកុកចំនួន ០៥នាក់ និងមណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់ដោយក្រុមគ្រូពេទ្យបានតាមដានសភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់និង បន្តតាមដានអ្នកជំងឺនៅក្នុងភូមិ ០៥នាក់ (អាការៈស្រាល) ៕