ខេត្តរតនគិរី :លួចហើយលួចទៀត លួចហើយលួចទៀត លួចទាល់តែសមត្ថកិច្ចចាប់ក្របួចវ៉ៃខ្នោះ ទើបបានភ្ញាក់ខ្លួនព្រើតដូចខ្មោច 7 ថ្ងៃ

ខេត្តរតនគិរី÷ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣ និង ០០នាទីទាបភ្លឺ មានករណីចោរកម្មលួច ស្ថិតនៅចំនុចក្រុមហ៊ុនដូនពេញអាទ្រីកូចំការចេក ក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មានករណីលួច បង្កឡើង ដោយជនសង្ស័យចំនួន ០៦នាក់

មានឈ្មោះដូចខាងក្រោម:

ទី១.ឈ្នោះ យ៉ា រ៉ូ ហៅញ៉ាញ់ ភេទប្រុស អាយុ ២៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរកសិករ រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ។
ទី២.ឈ្នោះ ជុន សុខហុង ភេទប្រុស អាយុ ៣៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ បើកអាប៊ុល រស់នៅភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ។
ទី៣.ឈ្នោះ ខេន សុភា ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិ ខ្មែរ រស់នៅភូមិបួន ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ទី៤.ឈ្នោះ សយ សាវុធ ភេទប្រុស អាយុ ១៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរកសិករ រស់នៅភូមិអង្គរនាង ឃុំទ្រា ស្រុកតាំងគោក ខេត្តកំពង់ធំ។
ទី៥.ឈ្នោះ សយ សាវី ភេទប្រុស អាយុ ២០ ឆ្នាំជនជាតិ ខ្មែរ មុខរបរបើកបរអាអិច រស់នៅភូមិអង្គរនាង ឃុំទ្រា ស្រុកតាំងគោក ខេត្តកំពង់ឆ្នាំង។
ទី៦.ឈ្នោះ ឆើត ឈាង ភេទប្រុស អាយុ ៣៥ ឆ្នាំជនជាតិ ខ្មែរ មុខរបរបើកបរអាអ៊ិច រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ។

+វត្ថុតាងចាប់ដកយករួមមាន:
ទូរស័ព្ទដៃ ០៦គ្រឿង.រថយន្តម៉ាកសាំយ៉ុងពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2T-0962 ចំនួន ០១គ្រឿង.រថយន្តម៉ាកកាម៉ារីហើមពណ៍ពាក់ស្លាកលេខ ភ្នំពេញ 2C-2037 ចំនួន ០១គ្រឿង.ម៉ូតូម៉ាកវ៉េវឆ្លាមគ្មានស្លាកលេខចំនួន ០៣គ្រឿង.ប្រេងម៉ាស៊ុតចំនួន ៣៩កាន។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថ កាលពីថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង ៣.០០ នាទី ដោយទទួលបានព័ត៌មានថា: មានករណីលួចយកប្រេងរបស់ក្រុមហ៊ុននៅចំណុចដីក្រុមហ៊ុនដូនពេញអាទ្រីកូចម្ការចេកក្នុងភូមិស្រែឈូក ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគីរី កម្លាំងជំនាញ អ.ហ ខេត្ត និងកម្លាំងមូលដ្ឋាន អ.ហ ស្រុកលំផាត់ បានចុះដល់ចំនុចកើតហេតុខាងលើ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តរតនគិរី ជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងដកហូតយកវត្ថុតាងដូចបានរៀបរាប់ជូនខាងលើ និងបញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
+បច្ចុប្បន្ម: ជនសង្ស័យ និងវត្ថុតាងខាងលើ ជំនាញ កងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ឯយ្យការអមសាលាដំបូងខេត្តរតនគីរី
ដើម្បីចាត់ការតាមនីតិវិធីច្បាប់។