
សម្តេចតេជោកូនធម៌លោកតាជួង ឧបត្ថម្ភថវិកា៥មុឺនដុល្លារ អាមេរិក ដល់ដំណើរការកែលម្អសោភណ្ឌភាពរមណីដ្ឋានបឹងកន្សែង
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអោយដឹង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ ថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកូនធម៌លោកតាជួង បាន ឧបត្ថម្ភថវិកា ចំនួន ៥មុឺនដុល្លារអាមេរិក ដល់ដំណើរការកែលម្អរមណីដ្ឋានបឹងកន្សែង។ ក្នុងនាមរដ្ឋបាលខេត្តរតនគិរី ឯកឧត្តមបាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោដែលសម្តេចបានឧបត្ថម្ភចំនួនទឹកប្រាក់ ៥មុឺនដុល្លារ ក្នុងការរៀបចំបឹងកន្សែងរួមរចនាសម្ព័ន្ឋបឹងឲ្យមានសោភ័ណ្ឌភាពជាទីលំហែរកំសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តជាពិសេសអ្នកក្រុងបានលុង និងការទាក់ទាញភ្ញៀវទេសចរណ៌ជាតិ អន្តរជាតិមកកំសាន្តខេត្តភាគឦសានទឹកដីក្រហមដ៏សែនមនោរម្យនេះ។
សូម បញ្ជាក់ថា៖ បឹងកន្សែងគឺជាបឹង១នៅកណ្តាលក្រុងបានលុង ។ បឹងនេះមានជម្រៅប្រមាណ៧ម៉ែត្រនៅរដូវទឹកឡើង ។ មានធារទឹកបិទបើក១ មានផែរឈើ១
(៣០មx១០ម) និងមានអាស្រមលោកតាជួង១ ។ ចុងទសវត្ស៨០មានការសាងសង់មន្ទីរសុខាភិបាល១នៅមាត់បឹងមានរហូតមកដល់សព្វថ្ងៃ ។ មានផ្លូវបេតុងក្រវាត់៧០%ជុំវិញបឹង។
ដោយសារថាក្រុងបានលុងមិនមានទីតាំងកំសាន្តលំហែរ និងស្ថានភាពបឹងមិនស្អាតទើប ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានរៀបចំបឹងនេះឲ្យមានសោភ័ណ្ឌភាពសំរាប់បងប្អូនប្រជាពលរដ្ឋកំសាន្ត ជាពិសេសពិធីបុណ្យអ៊ំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាឯកឧត្តមផ្ទាល់និងការកៀគរពីសប្បុរសជននានា។
បច្ចុប្បន្នក្រុមការងារកែលម្អ បានកំពង់ធ្វើ៖
-បារចក សារ៉ាយ កំទេចឈើ ប្រមូលសំរាម និងស្តាដីភក់ដាក់មកលើរួចពង្រាបដាំដើមឈើ និងផ្កា ។
-កំពុងកសាងរូបអក២ (ញីឈ្មោល)ដើម្បីរំលឹកដល់បទចម្រៀងអធិរាជសំលេងមាសលោក ស៊ីន ស៊ីសាមុតនិងសត្វទោមអម១ចំនួន នៅផ្នែកខាងកើត។
-កសាងដំរី៣ (បា មេ និងកូន) នៅផ្នែកខាងត្បូងបឹងនិងកន្លែងអង្គុយកំសាន្ត។
-កំពុងកសាងអាស្រមតាជួងដែលត្រូវជាឪពុកធម៌របស់សម្តេចឡើងវិញឲ្យស្អាត ទីតាំងដដែល។
-រៀបសួនសំរាប់កំសាន្តនិងហាត់ប្រាណផ្នែកខាងលិច
-ដាំឈើនិងផ្កាក្រោយ និងចំហៀងមន្ទីរសុខាភិបាលលើដីដែលស្តារពីបឹង។
-សង់បន្ទប់ទឹកអនាម័យសាធារណៈ១(ប្រុស២ ស្រី២ និងក្រឡបត់ជើងតូចបុរស៥)។
-សំអាត និងពង្រាបដីដាំស្មៅឲ្យទីវាលស្មៅធំលំអដោយផ្កា ដើមឈើ និងសួនមានរូបបេះដូង ទោងសំរាប់អង្គុយ
លេង និងមានកន្លែងរត់កីឡា។
-បានបំពាក់ឧបករណ៌ហាត់ប្រាណ៤កំប្លេររួចរាល់នៅផ្នែកខាងត្បូង៕