
ប្រជាពលរដ្ឋបាននិយាយថា:លោកអ៑ាមអឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ សន្យាចេញតែខ្យល់
ខេត្តរតនគិរី: ទិដ្ឋភាពលើកដៃសំពះ សុំលុយ ពីសប្បុរសជននានា ដែលធ្វើដំណើរឆ្លងកាត់ផ្លូវ ដើម្បីយកប្រាក់ទៅទឹញដី និងទិញថ្ម ដើម្បីចាក់បំពេញផ្លូវដែលមានគ្រលុកជ្រៅៗ សម្រួល ជូន ដល់បងប្អូនកូនចៅ ប្រជាពលរដ្ឋធ្វើដំណើរ និងសិស្សានុសិស្សបានទៅសាលារៀនបានស្រួល។
នៅក្រោមកំដៅ ថ្ងៃ ដ៏សែនក្តៅ លោក តាឆាន ដែលមានព្រះជន្មជាង៧០វស្សា បានផ្ដល់ព័ត៌មានដល់អ្នកកាសែត ថា: ផ្លូវលំ១ខ្សែនេះ មានប្រវែងជាង(20)គីឡូមែត្រ តភ្ជាប់ពីវត្តភូមិថ្មីឆ្ពោះទៅ ជុំរុំបីស្រុក ក្នុងស្រុកលំផាត់ខេត្តរតនគិរី ផ្លូវនេះជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តរតនគិរី។ប៉ុន្ដែ លោកអ៑ាមអឿន ដែលជាប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្ត ទុកចោល មិនអើពើ ទាល់តែសោះ បណ្ដាលឲ្យ ផ្លូវមួយខ្សែនេះ ខូចខ្ទេចខ្ទីពិបាកក្នុងការធ្វើដំណើរបានស្រួល ជាពិសេសនៅរដូវវស្សា គ្រលុកជ្រៅៗ ទឹកដក ជាប់ជាប្រចាំ មិនតែប៉ុណ្ណោះ នៅកន្លែងនេះផ្លូវចុះចំណោទខ្លាំងរហូតដល់់ ប្រវែងជាង៣០០ម៉ែត្រ គឺថាលំបាកយកតែមែនទែន និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ គ្រប់ពេលវេលា ដល់អ្នកធ្វើដំណើរចុះឡើងតាមផ្លូវនេះ បាន។
ដោយមិនអាចទ្រាំមើលនូវទុក្ខលំបាក របស់កូនចៅបាន ទើប លោកតាលោកយាយ ដែលមានវ័យចំណាស់ទាំងពីរនាក់ គាត់សម្រេចចិត្ត លើកដៃសំពះអង្វរសុំរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ ចំនួន ៥៨គ្រួសារដែលកំពុងរស់នៅក្បែនោះ បានថវិការមួយចំនួន និង មួយចំនួនទៀតបានពីសប្បុរសជននានា ជាពិសេសបងប្អូនដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ។
លោក តា ឆាន បានបន្តថា ជិត១០ឆ្នាំកន្លងមកនេះឲ្យតែជិតដល់ខែ វស្សា ប្រជាពលរដ្ឋ តែងតែស្រាក់លុយគ្នាដើម្បីទិញដី ទិញថ្ម យកមកធ្វើផ្លូវដោយខ្លួនឯងជាប្រចាំ គឺនៅត្រង់កន្លែងដែលខូចខ្លាំង ចំណែកលោកអ៑ាម អឿនប្រធានមន្ទីរអភិវឌ្ឈន៍ជនបទ ខេត្តរតនគិរីវិញ មិនដែលបានចូលរួមចំណែកអ្វីនោះទេ សូម្បីតែផ្ដល់កម្លាំងចិត្ត ឬក៏មក អើតមើលបន្តិចក៏គ្មានផង។
កន្លងមកលោកប្រធានមន្ទីរអភិវឌ្ឈន៍ជនបទរូបនេះ ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខេត្តថា: ឆ្នាំនេះ និងធ្វើផ្លូវកន្លែងនេាះ ឆ្នាំនោះ និងលើកគំរោងជួសជុលផ្លូវលំនេះ ឬ ផ្លូវលំនោះ ម្ដងថា ខាងក្រសួងអភិវឌ្ឍន៍ជនបទគេបានរៀបចំឲ្យ ទៅក្រុមហ៊ុនកូរ៉េ+ជប៉ុន និងចិន ជាអ្នកធ្វើនៅក្នុងឆ្នាំ២០២៣ នោះជាដើម ។ តែរហូតមកដល់ឆ្នាំ២០២៤ហើយ នៅតែមិនឃើញក្រុមហ៊ុនណាមួយចេញមុខមកធ្វើអីនោះទេ។
ធ្វើឲ្យផ្លូវលំនៅខេត្តរតនគិរី ខូច ខ្ទេចខ្ទី អស់គ្មានសល់ ជាក់ស្តែងការសន្យា ខ្យល់ ធ្វើ ផ្លូវអភិវឌ្ឈន៍ ឃុំឯកភាព និងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី កាលពីឆ្នាំ២០២៣កន្លងមកនោះ។ រាល់ការសន្យានោះបានធ្វើឱ្យពលរដ្ឋទន្ទឹងរងចាំដោយអន្ទះសា នៅទីបំផុតក៍រលាយបាត់ស្ងាត់សូន្យរហូតមកដល់ ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែដែលលោកយាយ លោកតា និងក្រុមប្រជាពលរដ្ឋ ប្រឹងរៃអង្គាស ប្រាក់ធ្វើនេះ
មានសារ:ប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាច្រើនភូមិបានប្រើប្រាស់ និងដឹកកសិផលផ្សេងៗមកកាន់ទីផ្សារ ក្នុងនោះរួមមាន៖
ភូមិ កាឡែង ភូមិអ៊ុល ភូមិចងរ៉ា ភូមិវិឡាកាត់ ភូមិជ្រី និងភូមិអូររមៀតនេះជាដើម។
គួរកត់សម្គាល់ដែរថា:កន្លងមកមានផ្លូវជាច្រើនខ្សែដែលមន្ទីរអភិវឌ្ឍន៍ និងជនបទ បានជួសជុលធ្វើដែរ តែគេគ្រាន់តែកៀរៗ ឡប់ឡែកាយដីក្បែរជាប់សងខាងផ្លូវ នោះដាក់ ដោយមិនបានស្រោចទឹកនិងប្រើប្រាស់រុឺឡូកិនបង្ហាប់ឲ្យហាប់ណែនស្អីនោះទេ គឺគ្រាន់តែធ្វើគម្រប់កិច្ច តែប៉ុណ្ណោះ ពេលដល់រដូវភ្លៀង បណ្ដាលឲ្យហូរច្រោះ នាំដីចេញអស់ខូចខាតដូចមុនដដែល ។
តួរយ៉ាងផ្លូវលំប្រវែង១៩គីឡូម៉ែត្រ តភា្ជប់ពីរម្មណីយដ្ឋានធម្មជាតិ បឹងយក្សឡោម ឆ្ពោះទៅកាន់រម្មណីយដ្ឋានធម្មជាតិអូរសុិនលែរ៍ជាដើម និងផ្លូវលំប្រវែង៨គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ78ឆ្ពោះទៅដល់ផ្សារ បរញ៉ុក ស្ថិតក្នុងភូមិសាមគ្គី ឃុំឯកភាពស្រុកអូរជុំ ខេត្តរតនគិរី។
ផ្លូវប្រវែង២២គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ78ឆ្ពោះទៅដល់ភូមិស្រែពកធំ ឃុំសេរីមង្គលស្រុកកូនមុំ ខេត្តរតនគិរី។
ផ្លូវលំប្រវែងជាង30គីឡូម៉ែត្រតភ្ជាប់ពីរម្មណីយដ្ឋានទឹកធ្លាក់ចាអ៊ុងឆ្ពោះទៅដល់ឃុំហាត់ប៉ក់ស្រុកវើនសៃ ខេត្តរតនគិរី
ផ្លូវ១ខ្សែនេះ ប្រជាពលរដ្ឋរស់នៅឃុំចាអ៊ុងបានអោយអ្នកសារព័ត៌មានយើងដឹង នៅថ្ងៃទី 8 ខែ ឧសភាឆ្នាំ 2024 នេះថា បីបួនថ្ងៃមកនេះ ឃើញមានគ្រឿងចក្រចំនួនពីរគ្រឿងម៉ាក់អេស្កាវ៉ាទ័រ១គ្រឿង និង អាបុល១គ្រឿង របស់ខាងមន្ទីរអភិវឌ្ឈន៍ជនបទចុះធ្វើ សកម្មភាពកៀរកាយ ជើងក្រោម ដោយយកដីសងខាងផ្លូវ មកដាក់ កាយត្រឡប់ ផ្គាប់ផ្ងា ដោយមិនបានធ្វើតាមស្តង់ដាផ្លូវនោះទេ កន្លែងខ្លះរួមតូច កន្លែងខ្លះធំជាដើម។
ប្រជាពលរដ្ឋរស់នៅតាមអមសង្ខាងផ្លូវនេះអ្នកខ្លះក៍សំដែងការសប្បាយចិត្ត អ្នកខ្លះក៍មានការព្រួយបារម្មទៅវិញ ដោយពួកគាត់យល់ថាការថែទាំផ្លូវគ្រាន់ធ្វើចរាចរណ៍បណ្តោះអាសន្ន ដែលគ្មានគុណភាពបែបនេះ ដល់ពេលរដូវវស្សាមកដល់ពួកគាត់មានការធ្វើដំណើរពិបាកលើសដើមទៅទៀត។
ប្រជាពលរដ្ឋបានសំណូមពរទៅដល់ឯកឧត្តមញ៉ែមកុំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី មេត្តាជួយពិនិត្យមើលទៅលើការងាររបស់លោក អ៑ាម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី រូបនេះផង ។