មន្ត្រីបរិស្ថាន១រូបគ្រប់គ្រងស្រុកចំនួន 3 ក្នុងខេត្តរតនគិរី បានបើករថយន្តLand cruiser ទៅបុកគោយន្តកែច្នៃ ក្នុងស្ថានភាពស្រវឹង…!

ស្រវឹងសូមកុំ បើកបរ បើបើកបរ សូមកុំពិសារ គ្រឿងស្រវឹង ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមាន ករណី គ្រោះថ្នាក់ចរាចរណ៍

លោកថងសុខុន អនុប្រធានការិល័យ បរិស្ថាន គ្រប់គ្រង បីស្រុក ទី១.ស្រុកវើនសៃ ទី២.ស្រុកតាវែង និងទី៣.ស្រុកអណ្តូងមាស កាលពីយប់ថ្ងៃទី 04 ខែមីនា ឆ្នាំ 2024 វេលាម៉ោង 9:00 នាទី

បានប្រើប្រាស់រថយន្តមួយគ្រឿងម៉ាក់ឡង់គ្រីស័រ ឆ្នាំផលឹត1998 ពាក់ស្លាកលេខ រដ្ឋ19 .2-22 68 ពណ៌ខៀវស្លែ ក្នុងស្ថានភាពស្រវឹង ជោគជាំទៅបុកគោយន្តកែឆ្នៃ ចំពីមុខពេញទំហឹង បណ្ដាលឱ្យខូចខាតក្បាលរថយន្តរបស់អង្គភាព មួយកំណាត់មុខ ជាទម្ងន់

តាមសាក្សី ដែលបានឃើញ នៅកន្លែងកើតហេតុ ឱ្យដឹងថា កាលពីវេលាម៉ោង 9:00 នាទីយប់ ថ្ងៃទី 4 ខែមីនា ឆ្នាំ2024
មានរថយន្តឡង់គ្រីស័រមួយគ្រឿងធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុច លើផ្លូវ ក្បែរសាលាបង្រៀនបើកបរ ឯកជន ហេងចំណាន ស្ថឹតនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក៏បានរេ៉ចង្កូតទៅបុកគោយន្ត កែឆ្នៃដឹកគ្រាប់ចន្ទី ១គ្រឿង ពេញទំហឹង ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា ពីលិចទៅកើត ក្រោយពីបុករួច ភាគីទាំងពីរ លោកថងសុខុន ដែលជាអ្នកបើកបររថយន្តបង្ក ត្រូវបានគ្នីគ្នា មកដឹកតាមម៉ូតូ យកចេញទៅបាត់តែម្តងទៅ ។

បន្តិចក្រោយមក ក៍មានក្រុមការងាររបស់ខ្លួនមកធ្វើការសម្របសម្រួជាមួយម្ចាស់គោយន្ត ដើម្បីបញ្ចប់រឿង ។