
អាជ្ញាធរក្នុងខេត្តរតនគិរី លះបង់កម្លាំងកាយចិត្តនិងចំណាយថវិកាផ្ទាល់ខ្លួនដើម្បីស្ថាបនារមណីយដ្ឋានបឹងកន្សែង
ខេត្តរតនគីរី ÷ បឹងកន្សែង គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ មួយ ដែលប្រជាជនខ្មែរគ្រប់រូបបានស្គាល់ ថាជាបឹងបានចរិតទុក តាំងពីយូរលង់ណាស់មកហើយ សូម្បីតែអធិរាជសំឡេងមាសស៊ិនស៊ីសាមុតក៏បានច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា “អកបឹងកន្សែង” ។
ក្រោយពីទុកចោលជាយូរឆ្នាំកន្លងមកនេះរជ្ឈកាលឯកឧត្តមញ៉ែម សំអឿន ឥឡូវនេះបឹងកន្សែង ដែលគេហៅបានថាជាបឹងវត្ថុបុរាណ ត្រូវបានឯកឧត្តមចំណាយថវិកាផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដោយមិនគិត ថ្ងៃសៅរ៍ ឬក៏ថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់ សម្រាក សម្រាប់មន្ត្រីរាជការ មកធ្វើការស្តា និងអភិវឌ្ឍន៍ ឱ្យបឹងមួយនេះ ក្លាយជាដុំមាស ដុំពេជ្រ ដ៏ចែងចាំង នៅកណ្ដាលក្រុងបានលុង នៃខេត្តរតនគីរី ដើម្បីជាផលប្រយោជន៍ដល់មនុស្សទូទៅ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ជាពិសេស ជាកិត្តិយសមុខមាត់ ប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងខេត្តរតនគិរីផងដែរ។
លោកកៃសាវិន អភិបាលរងនៃគណៈអភិបាលក្រុងបានលុង និងក៏ជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានផ្ដល់ព័ត៌មានផ្ដាច់មុខមកដល់អ្នកសារព័ត៌មានយើងថា ដោយមានចង្អុលការណែនាំ ពីឯកឧត្តមញ៉ែមសំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគីរី ធ្វើយ៉ាងណាធ្វើឲ្យបឹងនេះក្លាយជាបឹង ដែលទាក់ទាញភ្ញៀវទេសចរណ៍ លោកក៏បានបញ្ជាក់ផងដែថា បឹងនេះមានអំណោយផល ពីធម្មជាតិ ម្យ៉ាងទៀត បឹងនេះ វាស្ថិតនៅ ចំកណ្ដាលក្រុងបានលុងតែម្ដង ក្នុងឱកាសនោះដែរលោកក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ អាជីវករ ឆ្ងាយជិត ទូទាំងប្រទេស មេត្តាជួយឧបត្ថម្ភ គាំទ្រ ក្នុងការងារស្តា និងអភិវឌ្ឍន៍ បឹងរបស់យើងផងដែរ ។