
ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ចុះល្បាតតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ និងបង្ក្រាបទីតាំងរក្សាឧបករណ៍ឆក់ត្រី
ខេត្តក្រចេះ ៖ ថ្ងៃទី ២៨-២៩ ខែកុម្ភះ ឆ្នាំ ២០២៤នេះ លោក ម៉ុក ពន្លក នាយខ័ណ្ឌ រដ្ឋបាលជលផលខេត្ត និងជាប្រធាន ឆ្មាំទន្លេ អភិរក្សសត្វផ្សោត បានដឹកនាំក្រុមឆ្មាំទន្លេមេគង្គ អភិរក្សសត្វផ្សោត អន្លុងកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ និងមានការ សហការជាមួយកម្លាំងគរបាល រដ្ឋបាលឃុំ ជ្រោយបន្ទាយ ស្រុក ព្រែកប្រសព្វ រួម និងកម្លាំងសហគមន៍ សរុបចំនួន ១២នាក់ ។ ចុះល្បាត និងបង្រាបការរំលោភបំពាននូវតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជាតំបន់ហាមឃាត់ធ្វេីអាជីវកម្មនេសាទ របស់រដ្ឋ ។ ជាមួយគ្នានេះ ក្រុមការងារ ធ្វេីដំណេីរដោយមធ្យោបាយទូកម៉ាសុីន ចំនួន ៤គ្រឿង អនុវត្តតាមគោលដៅនៃដងទន្លេមេគង្គ ពីអន្លុងកាំពី ឃុំសំបុក ស្រុកចិត្របុរី និងឆ្ពោះទៅ គោលដៅ ទី២ អភិរក្សសត្វផ្សោតឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ក្នុងគោលដៅអភិរក្សសត្វផ្សោតក្នុងខេត្តក្រចេះ ទាំងពីនេះ អនុវត្តក្នុងការ បង្រាបនូវបទល្មេីជលផលនេះ ជាលទ្ធផល បង្ក្រាបបានក្នុងតំបន់អភិរក្សសត្វផ្សោត ទី ១ ÷ ដកហូតមួង បានចំនួន ០៤ត្បូង មានប្រវែង ១២០ម៉ែត្រ ដែលមានក្រឡា ១២ស.ម និង ១៥ស.ម ហេីយនៅកន្លែងផ្សេងទៀតស្ថិតនៅក្នុងភូមិក្បាលជួរ ឃុំ សំបុក ស្រុកចិត្របុរី បានចំនួន ០១ត្បូង ទៀត ដែលមានប្រវែង ៤០ម៉ែត្រ ហេីយក្រឡា ១៦ស.ម នៅក្នុងតំបន់ទ្រនាប់ ដែលរដ្ឋហាមធ្វេីអាជីវកម្ម នេសាទ។
ក្នុងថ្ងៃបន្ទាប់នេះដែរ មន្ត្រីជំនាញ ជលផល ខេត្តសហការជាមួយនិងអាជ្ញាធរស្រុកស្នួល ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តក្រចេះ ចុះធ្វេីការស្រាវជ្រាវ និងបង្រ្កាបបាននូវទីតាំងផលិត ទិញ លក់ និងរក្សាទុកនូវឧបករណ៍ឆក់ត្រីមួយកន្លែង ដែលស្ថិតក្នុងភូមិ ផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ហេីយម្ចាស់ឧបករណ៍ឆក់ មានឈ្មោះ សៀង សៀកត្រាយ ភេទប្រុស អាយុ ៣១ ឆ្នាំសញ្ជាតិខ្មែរ ។
ជាមួយគ្នានេះ សម្ភារៈដែលបង្រ្កាប បានរួមមាន ៖ ១- អាំងវែកទ័រឆក់ត្រី ប្រភេទស្រូប និងក្តៅ ដែលនាំចូលពីប្រទេសចិន មានចំនួន ២២ គ្រឿង ។
២- អាំងវែកទ័រ កែច្នៃ ឆក់ ក្តៅចំនួន ១៥ គ្រឿង ។
៣- ប្រអប់ឈេី សម្រាប់កែច្នៃ អាំងវែកទ័រឆក់ត្រីចំនួន ២៨០ប្រអប់ ។
បច្ចុប្បន្ន វត្ថុតាង និងម្ចាស់ ឧបករណ៍ ត្រូវបានសមត្ថកិច្ច និងមន្រ្តីជំនាញ ឃាត់ខ្លួន បញ្ជូនទៅតុលាការ អនុវត្តតាមនិតិវិធី ស្តីពីច្បាប់ជលផល ៕