
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តរតនគិរី បានប្រព្រឹត្តទៅដោយរលូន
ខេត្តរតនគិរី ÷ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តរតនគិរី បានប្រព្រឹត្តទៅដោយរលូន ហើយអ្នកមានសិទ្ធិបោះឆ្នោតបាន បង្ហាញវត្តមានគ្រប់ចំនួន នៅការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោតលេខ8005ស្ថិតក្នុងបរិវេណវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង ខេត្តរតនគិរី។
លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មាធិការរៀបចំការបោះ
ឆ្នោតខេត្តរតនគិរីអោយដឹងថា ខេត្តរតនគិរី ស្ថិតនៅមណ្ឌលបោះឆ្នោតភូមិភាគទី៨ មានអង្គបោះឆ្នោតជ្រើសតាំងសមា
ជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ មានចំនួនសរុប ២៦១នាក់ ស្រី៦០នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងទាំង៥០ឃុំសង្កាត់ ក្នុងខេត្ត និងអ្នកតំណាងរាស្រ្ដក្នុងតំណែង ១រូបផងដែរ។
លោកបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តរតនគិរីបាន ប្រព្រឹត្តដោយរលូន ចាប់ពីម៉ោង ៧:០០ព្រឹក នឹងត្រូវបញ្ចប់នៅម៉ោង ៣:០០ រសៀល។ ហើយគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិ
កាលទី៥ឆ្នាំ២០២៤ នេះមានចំនួន៤គណបក្សគឺៈ
១. គណបក្សប្រជាជនកម្ពុជា លេខរៀងទី១
២. គណបក្ស ឆន្ទៈខ្មែរ លេខរៀងទី២
៣. គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣
៤. គណបក្ស កម្លាំងជាតិ លេខរៀងទី៤ ៕